អាហារ
អាហារទាំង ៤នេះ ជួយបណ្ដុះអារម្មណ៍អ្នកឱ្យចេះរីករាយ ស្រស់ថ្លាចេញពីស្រ្តេស

មនុស្សយើងមានសុខភាពល្អឬមានជំងឺក៏អាស្រ័យលើទម្លាប់យើងញ៉ាំអាហារជាប្រចាំថ្ងៃនេះដែរ។ ជាពិសេសមានអ្នកខ្លះមានសុខភាពទាន់ខ្សោយ ឆាប់ចាស់ជាងវ័យ និងមានជំងឺក៏ព្រោះតែអាហារមានជាតិប្រៃ ផ្អែម និងស្រាជាដើម។ បើអ្នកញ៉ាំអាហារ ៤នេះជួយការពារអារម្មណ៍ឱ្យរីករាយចេញពីស្រ្តេសផង។

១.ដំឡូង៖ អាហារទាំងនោះមានដូចជាពពួកដំឡួងផ្អែម ព្រោះដំឡូងសម្បូរដោយ វីតាមីនបេ៦ ដែលត្រូវបានគេរកឃើញជួយកាត់បន្ថយរោគសញ្ញា ឆាប់ខឹង ឆេវឆាវ ការផ្លាស់ប្ដូរអាប្បកិរិយា រួមទាំងបញ្ហាធ្លាក់ទឹកចិត្តជាដើម ដូច្នេះស្រ្តីអាចឧស្សាហ៍ញុំាដំឡូងផ្អែមឱ្យបានគ្រប់គ្រាន់។

២. ទឹកដោះគោក្ដៅ៖ នៅក្នុងទឹកដោះគោសម្បូរ អាស៊ីតអាមីណូ tryptophan ដែលត្រូវបានបំប្លែងទៅជា serotonin សារធាតុនេះល្អសម្រាប់ដំណេក ប្រសិនណាផឹកទឹកដោះគោក្ដៅ ជួយឱ្យរាងកាយធូរស្រាល សម្រាន្តគេងលក់ស្រួល។ យោងតាមយៈគេហទំព័រ.medindia

៣.ផ្លែឪឡឹក៖ បើយោងតាមរយៈគេហទំព័រ tasteofhome បានណែនាំអាហារ១នេះថា ជាផ្លែឪឡឹកនេះសម្បូរដោយ វីតាមីនអេ និងវិតាមីនស៊ី ទៅប្រឆាំងអុកស៊ីតកម្មក្នុងរាងកាយ ជាពិសេសគឺសម្បូរដោយជាតិទឹក ដែលអាចជួយធ្វើឱ្យត្រជាក់ក្នុង ស្រស់ស្រាយសប្បាយចិត្តនៅពេលញុំារួច។ បញ្ជាក់ឪឡឹកអ្នកអាចយកទៅក្រឡុកធ្វើជាភេសជ្ជៈផឹកក៏មានរសជាតិឆ្ងាញ់ប្លែកមាត់ម៉្យាងដែរ។

៤. វីតាមីន A តាមប្រភពសារព័ត៌មានសុខភាព Webmd បានចុះផ្សាយថា អាហារមានវីតាមីន A វាជួសជុលជាលិកាស្បែក កុំឱ្យអ្នកឆាប់ចាស់ជាងវ័យ និងមានសុខភាពផ្លូវចិត្តកាន់តែល្អថែមទៀត។ ការហូបអាហារមានវីតាមីនA មិនគ្រប់គ្រាន់ទេ អាចធ្វើឱ្យស្បែករបស់អ្នករាងស្ងួត និងបែកស្រកាទៀត។ អ្នកត្រូវបន្ថែមអត្ថប្រ​យោជន៍របស់វីតាមីន A តាមការណែនាំរបស់អ្នកជំនាញក្នុងការទទួលទានអាហារល្អៗ​ ដូចជា​ ដំឡូងជ្វា ការ៉ុត និងប្រភេទបន្លែបៃតង។ បើយោងតាមការសិក្សាស្រាវជ្រាវរបស់វិទ្យាស្ថាន​ជំងឺសើស្បែកអាមេរិក បញ្ជាក់ថា អាហារមានវីតាមីន A អាចជួយគ្រប់គ្រងការកើតមុន និងកាត់បន្ថយស្នាមជ្រីវជ្រួញ​បានល្អបំផុត៕ អត្ថបទដោយ៖​ទ្រ សុភាព

អ្នកអាចតាមដានផេកថ្មី គឺផេកកម្មវិធី លំហូរចិត្ត 

អ្នកអាចទិញសៀវភៅ លំហូរចិត្ត តាមនេះ https://t.me/BusinessCambodiaBook

A7

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2042

អត្ថបទពេញនិយមប្រចាំខែ

#កុមារ

បើចង់ប្រសូតបានកូនមុខស្អាត​ កែវភ្នែកមូលក្រឡង់  វេជ្ជបណ្ឌិតវៀតណាមបង្ហើបរឿងសាមញ្ញា៧យ៉ាងនេះម៉ាក់ត្រូវធ្វើ មិនត្រូវមើលរំលង
Daddy_Rath (ប៉ាប៉ារតន៍)
July 2 2024
1.2 K views

#សម្រស់

កត្តា៣ធ្វើឱ្យលាបឡេការពារកម្ដៅថ្ងៃរួចស្ទះរន្ធរោមឡើងមុនកប់
Senghong Kong
July 2 2024
1.2 K views

#សម្រស់

៤ វិធីធ្វើឱ្យខ្លួនឯងស្អាតជាងមុន ក្នុងរយៈពេល២សប្តាហ៍
Senghong Kong
July 2 2024
1.1 K views

#ជំងឺ

ញុំា៥មុខនេះ ជួយស្រូបជំងឺមហារីក ថែមទាំងការពារតម្រងនោមឱ្យអ្នករីករាយបានទៀត
Thida Pet
July 1 2024
898 views

#អាហារ

អាហារទាំង ៤នេះ ជួយបណ្ដុះអារម្មណ៍អ្នកឱ្យចេះរីករាយ ស្រស់ថ្លាចេញពីស្រ្តេស
Tror Sopheap
July 1 2024
805 views

#ជំងឺ

សមាគមបេះដូងអាមេរិកប្រាប់ថា មនុស្ស២ប្រភេទនេះមិនគួរហាត់ប្រាណ២ពេលនេះ អាចនឹងអាយុខ្លី
Daddy_Rath (ប៉ាប៉ារតន៍)
July 1 2024
779 views
អត្ថបទថ្មីៗ
#ជំងឺJuly 2 2024
6យ៉ាង ជួយឱ្យឆាប់គេងលក់ គេងលក់ស្រួលបានស្ងប់ស្កល់ មិនមានរវើរវាយភ្ញាក់កណ្តាលយប់
#ចិត្តសាស្ត្រJuly 2 2024
អ្នកមានទម្លាប់ខ្លាំងបែបនេះ ជាវេទមន្តជប់ផ្លូវចិត្តរបស់អ្នកឱ្យចេះរីករាយហើយអាយុវែង
#ជំងឺJuly 2 2024
ប្រយ័ត្នប្រយែង នេះជារោគសញ្ញាបង្ហាញថា ស្រ្តី-កុមារ កំពុងប្រឈមខ្វះគ្រាប់ឈា.មក្រហម
#កុមារJuly 2 2024
បើចង់ប្រសូតបានកូនមុខស្អាត​ កែវភ្នែកមូលក្រឡង់  វេជ្ជបណ្ឌិតវៀតណាមបង្ហើបរឿងសាមញ្ញា៧យ៉ាងនេះម៉ាក់ត្រូវធ្វើ មិនត្រូវមើលរំលង
#ជំងឺJuly 2 2024
អាហារ៣ពេញនិយម៣ ស្រ្តីពពោះគួរចៀស កុំញ៉ាំតាមគ្នាប្រយ័ត្នប៉ះពាល់ទាំងម៉ាក់និងកូន
#សម្រស់July 2 2024
៤ វិធីធ្វើឱ្យខ្លួនឯងស្អាតជាងមុន ក្នុងរយៈពេល២សប្តាហ៍
ទំនាក់ទំនងផ្សព្វផ្សាយនៅទីនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

sam.businesscambodia@gmail.com

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia